ការលេងហ្គេមតាមទូរស័ព្ទដៃបានជំរុញឲ្យមាន ការបង្កើនប្រាក់ចំណូលរបស់ Tencent
Saturday, August 19, 2017
By: Nafy (Gee)
ការកើនឡើងនូវប្រាក់ចំណូលពីផ្នែកហ្គេមរបស់ខ្លួន ដែលជាក្រុមហ៊ុនផលិតហ្គេមចល័តដ៏ល្បីល្បាញឈ្មោះ Honour of Kings ត្រូវបានគេរំពឹងថានឹងបង្កើនឡើងជិត 50% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនអ៊ីនធឺណែតយក្សរបស់ចិន (Tencent) ដែលមានចំនួន 50%។
បើយោងតាមការប៉ាន់ស្មានដោយ Thomson Reuters បានឲ្យដឹងថាប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់រយៈពេលពីខែ មេសា ដល់ ខែ មិថុនា ត្រូវបានព្យាករថានឹងកើនឡើង 32% ពីមួយឆ្នាំទៅមួយឆ្នាំ 14,15 ពាន់លានយ័ន (2,1 ពាន់លានដុល្លារ) ដោយប្រាក់ចំណូលកើនឡើង 48 គិតជា CNY\52,98 ពាន់លាន។
ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនផលិកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ចិន Wechat និងជាក្រុមហ៊ុនល្បែងកំសាន្តធំបំផុត នៅលើពិភពលោកត្រូវបានគេរំពឹងថានឹងប្រកាសពីការកើនឡើងនូវប្រាក់ចំណូលពីការផ្សារពាណិជ្ជកម្ម និងការទូទាត់ប្រាក់តាមទូរស័ព្ទដៃ។
KHPOS នាំអាជីវកម្មរបស់លោកអ្នកទៅរកភាពជោគជ័យ |
Reuters បាននិយាយថាការផ្លាស់ប្តូរហ្គេមទូរស័ព្ទចល័តត្រូវបានគេព្យាករថានឹងវ៉ាជំនួញហ្គេម PC ជាលើកដំបូងក្នុងត្រីមាសនេះ ដែលមានចំនួនប្រហែល 30% នៃប្រាក់ចំណូល។
កាលពីដើមខែកក្កដា Tencent បាននិយាយថា វានឹងកំណត់ចំនួនម៉ោងដែលកុមារអាចលេង Honour of King បន្ទាប់ពីការរិះគន់ពីសំណាក់អាណាព្យាបាល ដែលថា “លេងហ្គេម គឺជាការញៀន”។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបាននិយាយថាការសម្រេចចិត្តរបស់ខ្លួននឹងមិនប៉ះពាល់ដល់ដំណើរការរបស់ខ្លួនទេ។
ក្រុមហ៊ុន Tencent មានគម្រោងចេញលក់ហ្គេមដែលមានប្រជាប្រិយជាង 80 លាននាក់នៅអាមេរិក និងអឺរ៉ុបខាងលិច តាំងពីដើមខែកញ្ញាមកម្ល៉េះ ដើម្បីពង្រីកប្រភពប្រាក់ចំណូលរបស់ខ្លួនបន្ថែម។ មកដល់ពេលនេះហ្គេមទាំងអស់បានចេញផ្សាយក្រោមឈ្មោះផ្សេងៗពីគ្នា នៅក្នុងទីផ្សាររួមមាន តៃវ៉ាន់ ថៃ កូរ៉េខាងត្បូង និងវៀតណាម។
Reuters បាននិយាយថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃហ្គេមនេះត្រូវបានគេរំពឹងថានឹងបន្ត ខណៈដែលក្រុមហ៊ុន Tencent បានដួល។
Source: https://www.mobileworldlive.com/
Source: https://www.mobileworldlive.com/
Comments
Post a Comment