ក្រុមហ៊ុន Huawei បានបង្កើតក្រុមហ៊ុន Smart Axiata ជាមួយក្រុមហ៊ុន 4.5G នៅកម្ពុជា

Thursday, 24 August, 2017
By: Nafy (Gee)

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេលំដាប់ទី2 នៅកម្ពុជាបានប្រកាសថាខ្លួនបានដាក់បណ្តាញ 4G ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei របស់ចិន។



ក្រុមហ៊ុន Huawei បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាញដែលបានធ្វើឲ្យប្រសើរឡើង ហើយផ្តល់ល្បឿនអ៊ីនធឺណែតលឿនជាង 4G ដល់ទៅ 4ដង។ បច្ចេកវិទ្យា 4.5G នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Smart ផ្តល់សេវាកម្មបន្ថែមដូចជាសេវា broadband, HD video និង សេវាកម្ម loT ទៅកាន់គ្រួសារ និងឧស្សាហកម្មនៅតាមបណ្តាញដែលមានស្រាប់។
បើយោងតាម GSMA Intelligence បានឲ្យដឹងថា Smart មានចំណែកទីផ្សារ 30% គឺជាអ្នកនាំមុខទីផ្សារ 4G របស់ប្រទេសដែលមានអ្នកប្រើ LTE 720.000 នាក់នៅចុងខែមិថុនា។ ចំនួនអតិថិជនត្រូវបានបន្ថែមដល់ 4 សែននាក់ក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំនេះ។

KHPOS នាំអាជីវកម្មរបស់លោកអ្នកទៅកាន់ភាពជោគជ័យ

លោកស្រី Margaret Hu ដែលជាប្រធានទីផ្សារផ្នែក Wireless Network Marketing នៅក្រុមហ៊ុន Huawei បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមជាមួយ Smart យើងអាចកសាងទំនាក់ទំនងល្អប្រសើរជាមួយប្រទេសកម្ពុជាតាមរយៈការពន្លឿន ការអភិវឌ្ឍអ៊ីនធឺណែតតាមទូរស័ព្ទ។ ជាមួយនឹងតម្រូវការកាន់តែច្រើនឡើងសម្រាប់សេវាកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន និងចម្រុះមុខទំនិញទីផ្សារអោយលេចធ្លោ គឺជាឱកាសថ្មីយ៉ាងធំធេងសម្រាប់ប្រតិបត្តិករទូរគមនាគមន៍។”






Comments

Popular posts from this blog

ស្នាមសាក់ដែលមានភាពទាក់ទាញបំផុតសម្រាប់មនុស្សស្រីជាច្រើនប្រភេទ

យល់ដឹងអំពីប្រវត្តិនៃម៉ៅកុំព្យូទ័រ ដែលយើងកំពុងប្រើប្រាស់ពេលបច្ចុប្បន្ននេះ

អង្ករផ្ការំដួល