ភាពខុសគ្នារវាងភេទស្រី និងភេទប្រុស

អេន មួរ-ដេវិដ ជេស្សេល

David Jessel
អេន មួរ ជាប់សញ្ញាប័ត្របណ្ឌិតផ្នែកពិន្ទុវិទ្យា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតកម្មវិធីស្រាវជ្រាវឲ្យស្ថានីយ៍ទូរទស្សន៍មួយនៅអង់គ្លេស។
ដេវិត ជេស្សេល ជាអ្នកសារព៌តមានអង់គ្លេស មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារការផលិតកម្មវិធីទូរទស្សន៍ ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌ទៅលើផ្នែកឧក្រិដ្ឋកម្ម។

*ភាពខុសគ្នាខាងផ្លូវភេទត្រូវបានកំណត់តាំងតែពីយើងនៅជាទារកខ្ចីក្នងពោះម្តាយមកម្លំេះ
អ្នកនិពន្ធបានបញ្ជាក់ថា ក្មេងពុំមែនកើតមកដូចជាក្រដាសសបរិសុទ្ធដែលចាំឲ្យចាស់ៗសរសេរអ្វីៗគ្រប់យ៉ាងឲ្យនោះទេ។ ក្រោយពីពេលកកើតនៅក្នុងពោះបាន6-7សប្តាហ៍មក ពួកគេក៏ចាប់ផ្តើមមានកំណើតរបស់ខួរក្បាល ដោយឥទ្ធិពលរបស់អ័រម៉ូន។ នោះគឺខួរក្បាលដែលបានកំណត់ថាជាភេទប្រុសឬ​ភេទស្រីរួចទៅហើយ (A Male or Female Patterned Brain) ។

ភាពខុសគ្នារបស់ខួរក្បាល ចាប់ផ្តើមឡើងដោយការខុសគ្នារបស់ប៉ុន្តែទារកខ្ចីដែលរីកចម្រើនមកជា​បុរសបាន លុះត្រាតែមានអ័រម៉ូនបុរសនៅជាមួយផងដែរ។ បើខ្វះអ័រម៉ូននេះ ទារកខ្ចីនឹងកា្លយទៅជានារី។

*ក្តីស្នេហា និង អាពាហ៍ពិពាហ៍
បុរសនិងនារីរៀបការនឹងគ្នាដោយការយល់ច្រលំថា គេទាំងពីរមានអ្វីៗដូចគ្នា ចុះសម្រុងនឹងគ្នា តែការពិតពុំមែនដូច្នោះទេ។
នារីៗត្រូវការភាពសិ្នទ្ធស្នាលខាងអារម្មណ៍ បង្អែកពឹងពាក់ ព្រមទាំងពាក្យសម្តីដដែលធានាអះអាងដល់ក្តីស្នេហា ដល់ការយកចិត្តទុកដាក់ក្នុងជីវិតប្រចាំថ្ងៃពីសំណាក់គូគ្រងរបស់ខ្លួន។ ចំណែកឯបុរសវិញគេគិតថា ទាល់តែមានទ្រព្យសម្បត្តិលុយកាក់ច្រើន ព្រមទាំងមានទំនាក់ទំនងខាងភេទបានល្អ​ទើបហៅថាជាអាពាហ៍ពិពាហ៍ដែលសមប្រកប (មានជោគជ័យ)។
David Jessel

បុរសមិនអាចយល់ឲ្យបានគ្រប់គ្រាន់ទេថា សរីរវិទ្យារបស់នារីៗធ្វើឲ្យនាងទន់ខ្សោយ ឈឺចាប់ដោយ​សារការប្រែប្រួលខាងអារម្មណ៍ច្រើនជាងបុរស។ ឯនារីៗក៏មិនសូវយល់អំពីរឿងដែលបុរសត្រូវ "ឈឺក្បាល់" ដោយសារខ្លួនដែរ ព្រោះមកពីបច្ច័យខាងសរីរវិទ្យាពិសេសរបស់បុរស ធ្វើឲ្យពួកគេឆាប់ខឹងឬឆាប់មួម៉ៅជាងមនុស្សស្រីនោះឯង។
មនុស្សស្រីពូកែរអ៊ូមិនចេះធុញ ឯមនុស្សប្រុសគាត់មិនសូវនិយាយហើយក៏មិនសូវបញ្ចេញឥរិយាបថអ្វីច្រើនដែរ។ ខួរក្បាលរបស់បុរសត្រូវបានតាក់តែងមកមិនឲ្យគេបញ្ចេញអារម្មណ៍ពីខាងក្នុងច្រើនពេកទេ។ ផ្នែកនៃខួរក្បាលរបស់បុរសដែលទាក់ទងនឹងអារម្មណ៍និងផ្នែកទាក់ទងនឹងការគិតស្ថិតនៅលើបរិវេណផ្សេងពីគ្នា (ក្នុងខួរក្បាល)។

*បុរសនិងនារីក្នុងជីវិតការងារ
បុរសមានទស្សនៈក្នុងការងារបែប "ងប់ងុលនឹងការងារ" ឈ្លក់នឹងជោគជ័យ ពុំសូវចេះយល់ចិត្ត ព្រងើយកន្តើយទៅលើតម្លៃបុគ្គល។ ចំណែកមនុស្សស្រីតែងផ្តល់សារៈសំខាន់ទៅលើចំណងមេត្រីរវាងគ្នានឹងគ្នា។ ខួរក្បាលមនុស្សប្រុសត្រូវចាត់តាំងមកតម្រូវឲ្យធ្វើការឲ្យបានល្អ ទោះជានៅក្នុងតំណែងណាក៏ដោយ។ ឯនារីៗមិនសូវខ្វល់ពីរឿងយកឈ្នះយកចាញ់ ចង់បានមុខតំណែង ឬចង់បានជោគជ័យឲ្យដូចជាបុរសឡើយ។ បុរសតែងស្វះស្វែងរកអាជីពណាដែលឆាប់បានជោគជ័យ ហើយគេក៏មិនចង់ប្រកបមុខរបរណាដែលមានស្រីៗធ្វើច្រើនដែរ។

តែទោះជាយ៉ាងណាក៏មាននារីគំរូមួយចំនួន ដែលតស៊ូរហូតដល់បានក្លាយទៅជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងស្ថាប័នធំៗ ហើយក៏មិនបានធ្វើត្រាប់តាមវិធីគ្រប់់គ្រង​ដែលផ្តោតតម្រង់ទៅលើការប្រកួតប្រជែង កាប់ចាក់ ដូចជាអស់លោកបុរសផងដែរ។

អ្នកចិត្តវិទ្យាយល់ឃើញថា បុរសនិងនារីមានយុទ្ធសាស្រ្តក្នុងការស្វែងយល់របស់ខ្លួនខុសផ្សេងពីគ្នា ព្រោះខួរក្បាលរបស់់ពួកគេត្រូវបានឆ្នាក់ច្នៃមកខុសគ្នា។ អ្នកនិពន្ធបានលើកឡើងថា បើសង្គមណាបើកទូលំទូលាយ ព្រមទទួលយកយុទ្ធសាស្ត្រទាំងពីរបែបនេះ សង្គមនោះនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន។



រៀបចំដោយ៖ ណាហ្វី (Gee)
ប្រភព៖ សៀវភៅ 13​ គោលគំនិតសំខាន់ៗរបស់ចិត្តវិទូល្បីៗលើលោក

>>សូមចុចត្រង់នេះ<<



Comments

Popular posts from this blog

ស្នាមសាក់ដែលមានភាពទាក់ទាញបំផុតសម្រាប់មនុស្សស្រីជាច្រើនប្រភេទ

យល់ដឹងអំពីប្រវត្តិនៃម៉ៅកុំព្យូទ័រ ដែលយើងកំពុងប្រើប្រាស់ពេលបច្ចុប្បន្ននេះ

អង្ករផ្ការំដួល