អ្នកលក់ Smart Phone ចិនពង្រីកភាគហ៊ុនទូទាំងប្រទេស
Wednesday, August 09, 2017
By: Nafy (Gee)
យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានឲ្យដឹងថាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានមូលដ្ឋាននៅប្រទេសចិនមានចំនួន 48% នៃការនាំចេញទូទាំងពិភពលោក ក្នុងត្រីមាសទី២ ដោយសារតែពួកគេនៅបន្តរីកចម្រើនយ៉ាងខ្លាំងក្លា។
ប្រភេទទូរស័ព្ទចិន |
ក្រុមហ៊ុន Xiaomi, Vivo, Oppo និង Huawei គឺជាម៉ាកចិនដែលរីកចម្រើនឆាប់រហ័សបំផុតនៅក្រៅប្រទេសក្នុងត្រីមាសនេះ ដោយការនាំចេញស្មានហ្វូននៅក្រៅប្រទេសរបស់ពួកគេមានការកើនឡើងពីមួយឆ្នាំមុន។
ម៉ាស៊ីន POS គឺជាជម្រើសដ៍ល្អសម្រាប់ម្ចាស់អាជីវកម្មដ៏ឆ្លាតវៃ! |
ក្រុមហ៊ុន Huawei ដែលមានចំណែកទីផ្សារពិភពលោកចំនួន 10,5% ធៀបនឹង 9% នៅត្រីមាសទី 2 ក្នុងឆ្នាំ 2016 ដែលមានចំនួន 38,4 លានគ្រឿងក្នុងត្រីមាសទី 2 ឆ្នាំ 2017 កើនឡើងទៅដល់ 20% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2016 ហើយអត្រាទាំងនេះក៏ជាការអនុវត្តនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនផងដែរ។
ការចេញលក់ទូរស័ព្ទ Q2 របស់ក្រុមហ៊ុន Xiaomi បានកើនឡើង 60% ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ 23,2 លានគ្រឿង។ ចំណែកឯទីផ្សាររបស់ក្រុមហ៊ុនវិញ បានកើនឡើងដល់ទៅ 6,3% ពី 4,1% នៅត្រីមាសទី2 ឆ្នាំ 2016។ ការដឹកជញ្ជូនរបស់ក្រុមហ៊ុន Oppo បានកើនឡើង បានកើន 33% ដល់ 30,5 លានគ្រឿងខណៈដែល Vivo បានកើនឡើង 45% ដល់ 24 លានគ្រឿង។ ក្រុមហ៊ុនទាំងពីរបានឃើញភាគហ៊ុនរបស់ពួកគេកើនឡើងប្រហែល 2% ដល់ 8,4% និង 6,6% រៀងៗខ្លួន។
ម៉ាស៊ីន POS គឺជាជម្រើសដ៍ល្អសម្រាប់ម្ចាស់អាជីវកម្មដ៏ឆ្លាតវៃ! |
Source: http://www.mobileworldlive.com
Comments
Post a Comment