ពិតទេ ដែលថាហ្គេម PSP អាចលេងបាននៅលើ Smart Phone?

Image 1
 ជឿ ឬមិនជឿអ្នកទាំងអស់គ្នា សាកគិតមួយភ្លេតសិនមើល។ ប៉ុន្តែសំរាប់Adminវិញ គឺជឿពេញទំហឹងតែម្តង ព្រោះAdminបានធ្វើតេស្តរួចរាល់អស់ហើយ។ តើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ពត៌មាននេះដែរទេ? 

Ok! មានតែអ្នកដែលចូលចិត្តលេងហ្គេម PSP ទេដែលយល់។ តាមពិតទៅដូចដឹងស្រាប់ហើយ​ថា ទាល់តែយើងទិញម៉ាស៊ីនរបស់វាយកមក​តំលើងតែម្តង ទើបដំណើរការហ្គេមបាន។

Image 2
ចឹង នៅពេលនេះវាជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តដែលចូលចិត្តហ្គេមប្រភេទនេះហើយ។ តោះ ដើម្បីកុំអោយខាតពេលច្រើនAdminសូមណែនាំFriendទាំងអស់ អំពីរបៀបInstallកម្មវិធីនេះនៅលើទូរស័ព្ទSmart Phoneចឹងដំបូង សូមចូលទៅកាន់Play Storeឬក៏ Browse រួចវាយពាក្យថា PPSSPP Emulator ហើយធ្វើការ Download កម្មវិធីនេះទុក។

បន្ទាប់មកបើកBrowseហើយវាយថាEmuparadiseរួចចូលទៅកាន់គេហទំព័រនៃPageនោះ ហើយធ្វើការDownload gameណាដែលជាfile iso. Ex: God of War.isoបន្ទាប់ពីDownload file gameនោះចប់ យើងត្រូវពន្លៀ(Extract file) file gameនោះសិន ដោយប្រើកម្មវិធីZArchiveដែលមាននៅក្នុងPlayStoreនីមួយៗ។

Image 3
ជាចុងក្រោយAdminសង្ឃឹមថាប្រិយមិត្តដែលចូលចិត្តលេងហ្គេមប្រភេទនេះ ពិតជាត្រេកអរមិនស្ទើទេ ព្រោះមិនបាច់ធ្វើដំណើរទៅក្លឹបហ្គេមចំនួន ហើយមិនបាច់ចំណាយពេលយូរ ឬក៏ត្រូវរងចាំលេងម្នាក់ម្តងទៀតទេ។


រៀបចំដោយ៖ ណាហ្វី (Gee)

Comments

Popular posts from this blog

ស្នាមសាក់ដែលមានភាពទាក់ទាញបំផុតសម្រាប់មនុស្សស្រីជាច្រើនប្រភេទ

យល់ដឹងអំពីប្រវត្តិនៃម៉ៅកុំព្យូទ័រ ដែលយើងកំពុងប្រើប្រាស់ពេលបច្ចុប្បន្ននេះ

អង្ករផ្ការំដួល