យល់ដឹងអំពីប្រវត្តិនៃម៉ៅកុំព្យូទ័រ ដែលយើងកំពុងប្រើប្រាស់ពេលបច្ចុប្បន្ននេះ

ថ្ងៃនេះ មានពត៌មានថ្មីមួយទៀតហើយ តែមុននឹងធ្វើការបង្ហាញ Admin មានសំនួរមួយចង់សួរទៅកាន់អ្នកទាំងអស់គ្នាថា "តើ Mouse Computer ដែលយើងប្រើប្រាស់ជាមួយនឹង កុំព្យូទ័រលើតុ ឬ Latop មានប្រវត្តិយ៉ាងណាខ្លះ?" មាននរណាដឹងទេ!!!


Mouse គឺជាឧបករណ៍ដ៍ទំនើបមួយ ហើយវាមានតួនាទីសំខាន់សម្រាប់កុំព្យូទ័រទំនើបៗទាំងអស់ ក្នុងការចុចនិងធ្វើការជ្រើសរើសឯកសារ បើកឯកសារ និងកម្មវិធីផ្សេងៗជាច្រើនតាមតំរូវការ ប៉ុន្តែរយៈពេលដែលមិនទាន់មាន Mouse និង Graphic user interface.
ទិន្នន័យទាំងអស់ក៏ត្រូវបានវាយបញ្ចូលទៅក្នុងកុំព្យូទ័រដោយប្រើក្តារចុច (Keyboard).

Mouse គឺត្រូវបានបង្កើតឡើងជាមួយនឹងការកែច្នៃដោយលោក Douglas Engelbart នៅក្នុងឆ្នាំ 1964 និង មានបន្ទះឈើ បន្ទះសៀគ្វី និង កង់ដែលធ្វើពីដែកចំនួនពីរដែលទាក់ទងជាមួយនឹងផ្ទៃដែលត្រូវបានប្រើនៅលើវា។




អស់រយៈពេល 8ឆ្នាំហើយ ដែល Bill English បានអភិវឌ្ឍន៍ការរចនាបន្ថែមទៀតដោយបង្កើត អ្វីទៅដែលហៅថា "Ball Mouse" ដែលយើងបានប្រើប្រាស់ជាពេលបច្ចុប្បន្ននេះ។ លោក "Bill English" បានរៀបចំអោយឧបករណ៏មួយនេះ មានទំនាក់ទំនងរវាង 
បន្ទះឈឺ បន្ទះសៀគ្វី និងកង់ អោយមានសមត្ថភាពខ្ពស់ក្នុងការត្រួតពិនិត្យចលនាក្នុងការបញ្ជា System នឹងបំលែងពីអគ្គិសនីអោយទៅជាទិសនិងល្បឿន។ 

នៅពេលនោះលោក Bill English បានធ្វើការឲ្យ Xerox Parc (មជ្ឈមណ្ឌលស្រាវជ្រាវ Palo Alto) មជ្ឈមណ្ឌលស្រាវជ្រាវនិង អភិវឌ្ឍន៍ដែលបង្កើតដោយ Xerox ដើម្បី "រចនាកុំព្យូទ័រអនាគត"។ Mouse បានក្លាយជាផ្នែកមួយនៃប្រព័ន្ធកុំព្យូទ័រXerox Altoដែលជាប្រព័ន្ធកុំព្យូទ័រដំបូងបង្អស់ដែលផ្តល់នូវចំណុចប្រទាក់អ្នកប្រើក្រាហ្វិក។ >>សូមចុចត្រង់នេះ<<


អាចនឹងចំណាយរយៈពេល 8ឆ្នាំទៀត មុនពេលដែល Mouse ត្រូវបានអភិវឌ្ឍបន្ថែមទៀត។ Mouse Optic ត្រូវបានបង្កើតឡើងនៅប្រហែលឆ្នាំ 1980 ដោយលុបបំបាត់ Ball ដែលជារឿយៗក្លាយជាកខ្វក់ពីការរំកិលជុំវិញផ្ទៃតុដែលមានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់វា។ 
នៅឆ្នាំ 1988 ប៉ាតង់អាមេរិកដែលមានលេខ 4751505 ត្រូវបានចេញសម្រាប់ Mouse Optic ដែលបង្កើតដោយ Lisa M.Williams និង Robert S.Cherry ដែលត្រូវបានដាក់លក់ជាលក្ខណៈពាណិជ្ជកម្មជាមួយផលិតផល Xerox ដូចជា Xerox STAR។ 
Mouse នេះត្រូវបានផលិតឡើងក្នុងតម្លៃ 17​ដុល្លារ និងលក់ក្នុងតំលៃ 35ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ឆ្នាំ 1998 Mouse Opticនេះបានក្លាយទៅជាជម្រើសមួយដែលអាចរកស៊ីបានជាមួយនិង Mouse ដទៃទៀតដែលកំពុងតែជ្រៀតចូលទីផ្សារអ្នកប្រើប្រាស់។ 


រៀបរាងដោយៈ ណាហ្វី (Gee)
ប្រភពៈ http://www.computinghistory.org.uk

Comments

Popular posts from this blog

ស្នាមសាក់ដែលមានភាពទាក់ទាញបំផុតសម្រាប់មនុស្សស្រីជាច្រើនប្រភេទ

អង្ករផ្ការំដួល