មោះៗ នាំគ្នាមកស្វែងយល់ខ្លះៗអំពីធម្មជាតិរបស់មនុស្ស
អាប្រាហាម ម៉ាស្លូវ
រូបភាពទី១ |
រូបភាពទី២ |
មុននឹងចូលដល់សាច់រឿង Admin សូមណែនាំអំពិប្រវត្តរូបសង្ខេបរបស់លោក "អាប្រាហាម ម៉ាស្លូវ (Abraham Maslow)" ជាមុនសិន។
លោក អាប្រាហាម ម៉ាស្លូវ កើតនៅក្រុង ប្រ៊ូគ្លិន រដ្ឋ ញូវយ៉ក សហរដ្ឋអាមេរិក។ ឪពុកម្តាយរបស់គាត់មានសញ្ជាតិដើមជាជ្វីហ្វ ដែលមិនបានទទួលការសិក្សា ភៀសខ្លួនមកពីប្រទេសរុស្ស៊ី ហេតុនេះហើយទើបគាត់បេ្តជ្ញាចិត្តថា កូនៗត្រូវតែរៀនឲបានខ្ពស់ ដើម្បីមានជីវិតបានល្អប្រសើរជាងពួកគាត់។ ម៉ាស្លូវ ជាកូនច្បងក្នុងចំណោមបងប្អូន 7 នាក់។ កាលពីដំបូងម៉ាស្លូវរៀនមុខវិជ្ជាច្បាប់ តែក្រោយមកគេប្តូរមករៀនខាងផ្នែកចិត្តវិទ្យាវិញ រហូតបានជាប់បណ្ឌិតខាងចិត្តវិទ្យានៅឆ្នាំ 1934 ។
តោះ ឥលូវយើងនាំគ្នាចូលទៅដល់សាច់រឿងវិញម្តង ចាំមើលៗ ថាតើរឿងរ៉ាវនេះនឹងទៅជាយ៉ាងណាខ្លះ តាមដានជាមួយ Admin ណា!!!
*តម្រូវការចាំបាច់របស់មនុស្ស
ម៉ាស្លូវបានបែងចែកតម្រូវការរបស់មនុស្សជា 5 ដំណាក់កាល៖
-ដំណាក់កាលទី១ៈ ជាតម្រូវការចាំបាច់ខាងផ្លូវកាយ ដូចជាការដកដង្ហើម ការបរិភោគ សេចក្តិត្រូវការទឹក ការបញ្ចេញកាកសំណល់ ការសម្រាក ការរួមភេទ ការធ្វើឲមានតុល្យភាពផ្នែករាងកាយ។ល។
-ដំណាក់កាលទី២ៈ តម្រូវការមានសុវត្ថិភាពសម្រាប់ជីវិត។
-ដំណាក់កាលទី៣ៈ តម្រូវការសេចក្តិស្រលាញ់ ការរួមចំណែកក្នុង គ្រួសារ ក្នុងសង្គម...។
-ដំណាក់កាលទី៤ៈ សេចក្តីត្រូវការការគោរពរាប់អាន ដូចជាការពេញចិត្តនឹងខ្លួនឯង ការជឿជាក់ ការសម្រេចជោគជ័យ ការរាប់អានអ្នកដទៃ ការមានមុខមាត់ ការទទួលស្គាល់និងលើកតម្កើងពីអ្នកដទៃ។ល។
-ដំណាក់កាលទី៥ៈ ជាតំណាក់កាលខ្ពស់បំផុត ហៅថា Self Actualization ជាការសាងកម្លាំងចិត្តកម្រិតខ្ពស់។ សម្រាប់អ្នកណាដែលបានឆ្លងដំណាក់កាលទាំងបួនរួចហើយ ឬមានអ្វីៗគ្រប់យ៉ាងរួចហើយ គេនឹងឈានមកដល់ការធ្វើអ្វីៗឲអសពីសក្តានុភាពរបស់ខ្លួន ដូចជាការមានចរិយាធម៌ ការស្រាវជ្រាវរកអ្វីថ្មីៗបានទៅតាមធម្មជាតិ ដោះស្រាយបញ្ហាផ្សេងៗដោយពុំមានអគតិ ចេះទទួលស្គាល់ការពិតជាដើម។ល។
*ឈានទៅរកភាពជាមនុស្សម្ចាស់ការពេញលក្ខណៈ
ដើម្បីបង្ហាញឲឃើញអំពីគោលគំនិតក្នុងការក្លាយទៅជា "មនុស្សម្ចាស់ការពេញលក្ខណៈ" ពុំមែនជាអ្វីដែលពិបាកស្មុកស្មាញនោះទេ លោក ម៉ាស្លូវបានពន្យល់ថា វាជាអត្តន័យល្អៗក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗហើយក៏ "មិនមែនជាហេតុការណ៍ដ៍អស្ចារ្យ" ដូចជារបៀបខាងសាសនាអ្វីដែរ តែវាជាអ្វីដែលទាក់ទងទៅនឹងបទពិសោធធម្មតាជាច្រើនរួមគ្នាដូចជា៖
-ការជក់ចិត្តជក់អារម្មណ៍នឹងអ្វីមួយ ការបានចូលរួមក្នុងសកម្មភាពអ្វីម្យ៉ាងៗដែលធ្វើឲយើងភ្លេចការពារខ្លួន មិនបាច់រៀបប្ញក ធ្វើអ្វីៗទៅតាមសម្រួល មិនបាច់ខ្មាស់អៀន ធ្វើឲក្តីបរិសុទ្ធបែបកូនក្មេងមកសណ្ឋិតក្នុងខ្លួនយើងសាជាថ្មី។
-ត្រូវភ្ញាក់រព្ញកថា ជីវិតត្រូវមានការជ្រើសរើសគ្រប់ពេលវេលា ការជ្រើសរើសមួយបែប ធ្វើឲខ្លួនយើងរីកចម្រើនទៅមុខក្នុងផ្លូវល្អ ឯការជ្រើសរើសផ្លូវមួយទៀត ធ្វើឲយើងដើរថយក្រោយទៅវិញ។
-ត្រូវភ្ញាក់រព្ញកថា យើងម្នាក់ៗជាម្ចាស់លើខ្លួនឯង ហើយថាតើយើងត្រូវស្តាប់ "ចិត្ត" របស់ខ្លួនឯង ឬមួយត្រូវស្តាប់ "ចិត្ត" របស់ឪពុកម្តាយ ឬមួយត្រូវស្តាប់តាមអ្នកដទៃផ្សេងៗក្នុងសង្គម?
-មានភាពស្មោះត្រង់ ទទួលខុសត្រូវលើចិត្តនិងការគិតរបស់ខ្លួន ត្រូវហ៊ានបដិសេធ "ទេ! ខ្ញុំមិនចូលចិត្តបែបនេះបែបនោះ" បើទោះបីជានិយាយទៅធ្វើឲអ្នកខ្លះគេមិនពេញចិត្តក៏ដោយ។
-តាំងចិត្តថានឹងខិតខំធ្វើការឲពេញទំហឹង បូជាខ្លួនដើម្បីប្រើឲអស់ពីសមត្ថភាពរបស់ខ្លួន ព្យាយាមធ្វើឲបានទៅជាមនុស្សពូកែបំផុត ទោះជានៅក្នុងផ្នែកណាក៏ដោយដែលអ្នកកំពុងធ្វើ។
-មានចេតនាបើកចំហរដោយពិតប្រាកដ ហើយលះបង់ចោលនូវវិធីការពារខ្លួនឯង តាមមធ្យោបាយចិត្តសាស្ត្រ (ឬលេងល្បិច)។
-តាំងចិត្តថានឹងមើលអ្នកដទៃទៅតាមផ្លូវល្អបំផុតរបស់គេ។
ការសិក្សាអំពីរឿងមនុស្សដែលនឹងមានសុខភាវៈល្អ មនុស្សមានគំនិតជឿនលឿន គឺជាអ្នកដែលពោរពេញទៅដោយសតិភ្ញាក់រព្ញកថា តើវាមានអត្តន័យយ៉ាងណានោះ លោក ម៉ាស្លូវ បានសង្ខេបសេចក្តីមកថា "វាជួយឲមនុស្សចេះមើលមនុស្សជាតិទៅតាមបែបថ្មីមួយផ្សេងទៀត"។
កែសម្រួលដោយ៖ ណាហ្វី (Gee)
ប្រភព៖ 13 គោលគំនិតសំខាន់ៗរបស់ចិត្តវិទូល្បីៗលើលោក
$$$ តើអ្នកចង់ក្លាយជា "ថៅកែសម័យថ្មី "ដែរឬទេ? $$$
Link នេះអាចជួយអ្នកបានៈ http://pos.khbuy.org/
Comments
Post a Comment