សិរីសួស្តី ២ និង អពមង្គល ៤ ប្រការ

 ទាក់ទងជាមួយដងវិថីសិរីសួស្តី ២ និង អពមង្គល ៤ ប្រការ



         ដងផ្លូវ គឺជាកន្លែងដែលមនុស្សម្នាត្រាច់ចរ តែប្រសិនបើគិតតាម​ក្បួនហុងស៊ុយ ផ្លូវគឺជាខ្សែដែលត្រង់ និងពោរពេញទៅដោយថាមពល ។ ដង​វិថីមានសារៈសំខាន់សម្រាប់ក្បួនហុងស៊ុយរបស់ផ្ទះឬបន្ទប់ស្នាក់នៅ​ ។​ ក្រោយពីត្រួតពិនិត្យ​ស្ថានភាព​នៅជុំវិញផ្ទះរួចរាល់ហើយ ក្នុងករណីនេះនឹងលើកយកតួយ៉ាង ៦ ប្រការ ដែលទាក់ទងជាមួយនឹងផ្លូវដែលមានសារៈសំខាន់ដល់អ្ន​ក​ដែលមានតួនាទីជាមន្រ្តីរាជការឬបុគ្គលិក​សហគ្រាសដោយការបែកចែកចេញ​ជា ២ សិរី​មង្គល និង​ ៤ អពមង្គល ដូចតទៅនេះ​​ ៖




 ប្រការទី១៖

​​​                  (សិរីសួស្តី) ប្រសិនបើនៅខាងលិចផ្ទះឬបន្ទប់ស្នាក់នៅមានផ្លូវឆ្លងកាត់ គឺជាលក្ខណៈដ៏ល្អប្រសើរ ។​ ម្ចាស់ផ្ទះ​ដែលជាអ្នកមានតួនាទីជាមន្រ្តីរាជការឬបុគ្គលិកសហគ្រាសនឹងមានការរីកចម្រើនផ្នែកតួនាទី ការងារ បានឡើងតំណែងយ៉ាង​លឿន ជាពិសេស មានលុយកាក់ហូរចូលមកមិនដាច់មិនថាតែធ្វើការងារអ្វីនោះទេ ក៏អាចនឹងសម្រេច​ដូចបំណងប្រាថ្នា​ ។

                                       

ប្រការទី2៖​​ 

​​                 (សិរីសួស្តី)​ ផ្លូវដែលឆ្លងកាត់មុខផ្ទះឬបន្ទប់ស្នាក់នៅ​ ដែលមានរាងបត់បៀនតិចតួច មិនត្រង់វែងឆ្ងាយពេក ចាត់ទុកថាជាផ្ទះ​ដែលមានសិរីសួស្តីព្រោះឡាននឹងមិនបើកលឿនសំដៅមករក​យើងស្ងប់មិនធុញថប់ មានសេចក្តីសុខសប្បាយចិត្ត ។ អ្នកមានតួនាទីជាមន្រ្តីរាជការឬបុគ្គលិកសហាគ្រាស អាចធ្វើការដោយក្តីសុខុមរមនា ជាទីស្រលាញ់របស់មិត្តរួមការងារនិងមនុស្សដែលរស់នៅជុំុំវិញខ្លួន ជាពិសេសអាចរកស៊ីមានបានទៀតផង ។


                     
ប្រការទី៣៖

                  (អពមង្គល) ផ្ទះសម្បែងឬបន្ទប់ស្នាក់នៅផុតពីផ្លូវ គឺជាកន្លែងដែលមិនមានសិរីសួស្តី ធ្វើឲ្យអ្នកស្នាក់អាស្រ័យនៅក្នុងនោះ​​ តែងតែឈ្លោះប្រកែកគ្នា មានចិត្តក្តៅក្រហាយមិនមានសេចក្តីសុខ គ្រួសាររស់នៅមិនស្ងប់ ។​ រីឯអ្នកដែលមានតួនាទីជាមន្រ្តីរាជការឬបុគ្គលិកសហគ្រាសអាចកើតមានរឿងស្មុគស្មាញរហូតដល់អាចឡើងតុលាការក៏ថាបាន ។


              ​            
ប្រការទី៤៖     

​​​​​​​​​​                  (អពមង្គល) នៅមុខផ្ទះឬបន្ទប់ស្នាក់នៅ មានផ្លូវថ្នល់កោងដូចទៅនឹងដងធ្នូកាត់មុខផ្ទះ ចាត់ទុកជាកន្លែងដែលមិនមានសិរីសួស្តី ។ អ្នកដែលស្នាក់នៅក្នុងផ្ទះនេះ នឹងកើតមានការឈឺថ្កាត់ជាញឹកញាប់ ។ រីឯមន្រ្តីរាជការឬបុគ្គលិកសហគ្រាសនឹងគ្មានក្តីសុខជាមួយនឹងការងារ ព្រោះមានតែរឿងត្រូវខ្វល់ខ្វាយជារៀងរាល់ថ្ងៃ ។


                                
ប្រការទី៥៖

                  (អពមង្គល) ក្រៅពីផ្លូវកោងដូចធ្នូមិនល្អហើយ នោះផ្លូវដែលមានរាងដូចជាគ្រាប់ព្រួយដែលត្រៀមនឹងបាញ់នៅបញ្ជិតផ្ទះ នោះចាត់ទុកថាកន្លែងដែលគ្មានសិរីសួស្តី ។ ម្យ៉ាងទៀត ទោះបីជាបាញ់មិនត្រូវផ្ទះឬបន្ទប់់ស្នាក់នៅក៏ដោយ ក៏ត្រូវបញ្ជិតផ្ទះដែរ ។​ បែបនេះ ចាត់ទុកជាអពមង្គល ជាពិសេសសម្រាប់អ្នកដែលជាមន្រ្តីរាជការនិងបុគ្គលិកសហគ្រាស ដែលពួកគេអាចនឹងមានជំងឺឈឺថ្កាត់ផ្សេងៗនិងខាតបង់នូវទ្រព្យសម្បត្តិផងដែរ ។


                                   
ប្រការទី៦៖    

                  (អពមង្គល) ដងវិថីពីរខ្សែប្រសព្វគ្នាដងជាធ្នូមកចំផ្ទះ ក្នុងលក្ខណៈបែបនេះចាត់ទុកជាកន្លែងដែលគ្មានសិរីនោះទេ ។ គ្រួសាររបស់អ្នកដែលជាមន្រ្តីរាជការឬបុគ្គលិកសហគ្រាសដែលរស់នៅក្នុងផ្ទះដូច្នេះ នឹងមានជំងឺឈឺថ្កាត់ គ្រួសារគ្មានសេចក្តីសុខ ជីវិតការងារងងឹតសូន្យឈឹង ឬអាចមានរឿងរ៉ាវធ្ងន់ធ្ងរ ឬក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ។




                                        សូមអរគុណ!!!​សំរាប់ការអានពីដើមដល់ចប់ ។
                                 ...>>>ចុចពីលើ LINK ដើម្បីទទួលពត៌មានបន្ថែម...<<<
                                                      (  http://pos.khbuy.org/  )


By: Troll 619
Date: 02.08.17



























Comments

Popular posts from this blog

ស្នាមសាក់ដែលមានភាពទាក់ទាញបំផុតសម្រាប់មនុស្សស្រីជាច្រើនប្រភេទ

យល់ដឹងអំពីប្រវត្តិនៃម៉ៅកុំព្យូទ័រ ដែលយើងកំពុងប្រើប្រាស់ពេលបច្ចុប្បន្ននេះ

អង្ករផ្ការំដួល