របៀបមើល​ ហុងស៊ុយពាក់ព័ន្ធ នឹងផ្ទះសម្បែង ដែលយើងរស់នៅ

ត្រួតពិនិត្យចំណុច៤ប្រការមុននឹងផ្លាស់ប្តូរផ្ទះឬផ្លាស់ប្តូរទៅនៅផ្ទះថ្មី​​ ៖


By: Troll 619
date: 01.08.2017

  


      លោកអ្នកដែលជាមន្ត្រីរាជការឬបុគ្គលិកសហគ្រាស ពេលខ្លះចាំបាច់ផ្លាស់ប្តូរកន្លែងធ្វើការងារជានិច្ច ឬអាចទៅតាមភារកិច្ច ឬការងារជាក់ស្តែង រួមទាំង​អ្នកដែលមានផ្ទះ​ ឬបន្ទប់ស្នាក់នៅថ្មី ដែលអាចជាផ្ទះ ឬក៏បន្ទប់ស្នាក់នៅ​ ដែលអ្នកបានធ្វើជាម្ចាស់លើកដំបូងក្នុងជីវិតរបស់អ្នក ។      មានចំណុច ៤ ប្រការ ដែលត្រូវពឹងពាក់និង​ត្រូវគិតពិចារណាមុននឹងផ្លាស់ទៅនៅផ្ទះឬបន្ទប់ស្នាក់នៅថ្មី ៖



ប្រការទី១៖

​​​         ប្រសិនបើផ្ទះឬបន្ទប់ស្នាក់នៅថ្មី​ ដែលអ្នកនឹងផ្លាស់ប្តូរទៅស្នាក់នៅនោះចូរកុំចងព្យួរប៉ូវគួយតាមតែអំពើចិត្ត ទោះបីជាប៉ូវគួយមានប្រយោជន៍ច្រើន អាចជួយទប់ទល់េជាមួយនឹងអំណាចអាក្រក់និងបណ្តេញខ្មោច ព្រាយ បិសាចបានក៏ដោយ ក៏ត្រូវចងព្យួរប៉ូវគួយ​នៅទីតាំងណាដែលត្រឹមត្រូវ​ ជាពិសេសត្រូវទទួលបានការណែនាំពីគ្រូជំនាញ ហុងស៊ុយជាមុនសិន ។​ ម្យ៉ាង​ទៀត ត្រូវដាក់វាឲ្យត្រូវតាមពេល​វេលាមួយដែលល្អទៀតផង ព្រោះបើមិន​ដូច្នោះទេ ប្រយោជន៍ដែលរំពឹងពីប៉ូវភួយ អាចនឹងជះឥទ្ធិពលអាក្រក់ចំពោះអ្នកវិញទេ ។​ 


ប្រការទី២៖
​​      
        ដូចគ្នានេះដែរ ការចងព្យួររូបព្រះ មុននឹង​ចងព្យួរត្រូ​វ​ឆ្លងកាត់ការបើកព្រះនេត្រ (ភ្នែក) ពីចិនសែជាមុនសិន ដែលជាអ្នក​មានជំនាញ​ច្បាស់លាស់ និង ធ្លាប់ឆ្លង​កាត់ការសិក្សាមកផងដែរ ទើបអាចកើតមានផល​ល្អបាន ។ ប្រសិនបើអ្នកទៅរក​ទិញហើយយកមក​ព្យួរតាមចិត្ត ដោយ​មិនបានត្រួតពិនិត្យ​ពីពេលវេលា​ដ៏ល្អទេ នោះមិនត្រឹមតែមិនបានទទួលលទ្ធផល​ល្អប៉ុណ្ណឹងទេថែមទាំងមានផលអវិជ្ជមានចំពោះអ្នកនៅពេលខ្លះក៏មានដែរ ។


ប្រការទី៣៖

        ការចងព្យួរបន្ទះស្លាកសញ្ញាដើម្បីទប់ទល់នឹងរឿងអាក្រក់ទាំងឡាយ (មិនថាតែប៉ូវគួយទេ)​ កញ្ចក់ទាំងនោះត្រូវតែមានប្រហោង​ក្នុង ប្រសិនបើជាបញ្ចក់រាបស្មើ វាក៏នឹងមិនបង្កើតនូវលទ្ធផលអ្វីនោះដែរ ។
        ទាំង ៣ ករណីខាងលើនេះប្រសិនបើផ្ទះ​ឬបន្ទប់ស្នាក់នៅនោះមានម្ចាស់ ឬក៏មានទិញដែលមកស្នាក់នៅកាលពីមុន បានចងបន្ទះស្លាកសញ្ញាទប់ទល់នឹងរឿងអាក្រក់ផ្សេងៗមកពីមុន​ អ្នកគួរតែឈោងចាប់យក​ឳកាសដើម្បីត្រួតពិនិត្យនិងធ្វើនូវអំពើដែលត្រឹមត្រូវ ។



ប្រការទី៤៖

        ការផ្លាស់ប្តូរផ្ទះ​ឬបន្ទប់ស្នាក់នៅថ្មី ក្នុងខណៈដែលភរិយា​មានគភ៌ ។ បម្រាមចំណុចនេះចាត់ទុកថាជាបម្រាមដែលមនុស្ស​ជាច្រើនបានយល់យ៉ាងច្បាស់ ។​ ហាមដូរផ្ទះនៅខណៈដែលភរិយាកំពុងតែមានគភ៌ កុំថាឡើយដូរផ្ទះ ឬ កន្លែងស្នាក់នៅ សូម្បីតែការដូរទីតាំង​នៃរបស់ប្រើប្រាស់ធំៗក្នុងផ្ទះ​ ក៏សូមហាមជាដាច់ខាតដែរ​ ។ ហេតុនេះ សូមអ្នក​រង់ចាំដល់ភរិយាសម្រាលកូនជាមុនសិន​​ ទើបអ្វីៗសព្វបែបយ៉ាងនឹងបានល្អប្រសើរ ។


-----> សូមចុចពីលើ​ LINK នេះដើម្បី ទទួលពត៌មានបន្ថែម  http://pos.khbuy.org/

Comments

Popular posts from this blog

ស្នាមសាក់ដែលមានភាពទាក់ទាញបំផុតសម្រាប់មនុស្សស្រីជាច្រើនប្រភេទ

យល់ដឹងអំពីប្រវត្តិនៃម៉ៅកុំព្យូទ័រ ដែលយើងកំពុងប្រើប្រាស់ពេលបច្ចុប្បន្ននេះ

អង្ករផ្ការំដួល